ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាត្រៀមលក្ខណៈ សម្រាប់ការរៀបចំថវិកា ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០១ ខែមេសា ឆ្នាំ ២០២៤

នាព្រឹកចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីជំនាញចំនួន ៤រូប បានអញ្ជើញចូលរួម "សិក្ខាសាលាត្រៀមលក្ខណៈ សម្រាប់ការរៀបចំថវិកា ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ" ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង អង្គភាពថវិកា ផងដែរ។
សិក្ខាសាលាដែលនឹងដំណើរការរយៈពេល ០២ថ្ងៃ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ០២គឺ ៖
១.បង្កើនសមត្ថភាព និងការយល់ដឹង របស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលផ្ដោតជាសំខាន់លើការរៀបចំថវិកា
២.ជំរុញឱ្យការរៀបចំថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាន់តែមានគុណភាព និងរៀបចំបានទាន់ពេលជូនអគ្គនាយកដ្ឋានថវិកា។

ព័ត៌មានទាក់ទង